ឬ
Appearance
ស្រៈសំស្រ្កឹត ជាទីឃៈ (អ. ថ. រឺ) ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល (ដូច រ ដែរ), មានប្រើបន្តិចបន្ទួច ។
ឬ ( និ. ) ពាក្យនិបាតសម្រាប់និយាយដោយសេចក្ដីសង្ស័យ, មិនប្រាកដ, មិនដាច់ស្រេច, មិនអស់មិនហើយ : មិនមែនឬ ?, មានដែរឬ ?; មាសឬប្រាក់ ? ។ ឬក៏ ពុំនោះក៏ : ថ្ងៃនេះ ឬស្អែក ឬក៏ខានស្អែក (ម. ព. ពុំនោះ, ពុំនោះសោត ផង) ។ ឬថា ពុំនោះថា : ថាឃើញ ឬឮ ឬថាមិនឃើញមិនឮទេ ? ។ ឬទេ ? ដែរទេ ? : បានឬទេ ? ។ ឬ... ហ្ន៎ ? ដែរ... ហ្ន៎ ?, ទេដឹងហ្ន៎ ? : ប្រហែលជាមិនកើតទេឬហ្ន៎ ? ។ ឬអ្វី ?, ឬអី ? ឬដូចម្តេច ?, ឬម្តេច ? : មិនទៅទេឬអ្វី ?, ទៅឬអី ? ។ល។ (ម. ព. អ្ហ៊ៃ និង រ៉ី ? ផង) ។